ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បើកលឿនពេលកំពុងភ្លៀង ស្រាប់តែដាច់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្តម៉ាកយ៉ាន់ដាយមួយគ្រឿង បើកពេលមេឃកំពុងភ្លៀងខ្លាំង បានដាច់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត តែសំណាងល្អ ពុំបង្កឲ្យអ្នកបើកបររងរបួសទេ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវអូស៊ីអាយស៊ី ត្រង់ចំណុចមុខដីវាលមួយកន្លែង ក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-4293 បើកបរ ដោយបុរសម្នាក់ និងអ្នករួមដំណើរចំនួន២នាក់។

តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:ដែលភ្លៀងកំពុងធ្លាក់ខ្លាំងផង ពេល មកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តដាច់ហ្វ្រាំង ក៏រេចង្កូតមកឆ្វេងដៃ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្តង។

បន្ទាប់ពីគ្រោះថ្នាក់ខាងរថយន្តរងគ្រោះ ក៏បានហៅរថយន្តស្ទូច ដើម្បីយករថយន្តទៅជួសជុល ដោយខ្លួនឯង៕

មតិយោបល់