ព័ត៌មានជាតិ

រថយន្តព្រូស បុកស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗ នៅស្រុកព្រៃកប្បាស

តាកែវ: នៅវេលាម៉ោង ១ និង ៤០នាទីរសៀលថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកអ្នកថ្មើរជើង នៅផ្លូវលេខ ១២៩ ចន្លោះគីទ្បូម៉ែត្រ ២៤-២៥ ត្រង់ចំណុចភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តកែវ។

រថយន្តម៉ាក ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-0248 បើកបរដោយឈ្មោះ ស៊ន ណេ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ តាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើដំណើរពីកើតទៅលិច (គ្មានរងរបួស) អ្នកបើកត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។

អ្នកថ្មើរជើងឈ្មោះ ប៉ាត ណេង ភេទស្រី អាយុ ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកង្ហាល់ ឃុំព្រៃផ្ដាំ ស្រុកអង្គរបុរី ខេត្តតាកែវ ស្លាប់នៅនឹងកន្លែងកើតហេតុ ដើរឆ្លងផ្លូវពីជើងទៅត្បូង។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿន៕

មតិយោបល់