ព័ត៌មានជាតិ

ដាច់ភ្លើងនៅព្រះសីហនុ ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទ្រេត និងដួលរលំបង្គោលភ្លើង

ព្រះសីហនុៈ យោងតាមផេកអគ្គិសនី ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធើ្វការតម្រង់និងដាំបង្គោលភ្លើង ដែលទ្រេតនិងដួលរលំ ដោយសារខ្យល់ព្យុះភ្លៀងខ្លាំង និងទឹកភ្លៀងហូរច្រោះធ្វើឲ្យទ្រេតដួលរលំបង្គោលចំនួន០៧ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ស្ថិតនៅសង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យឆាប់មានចរន្តប្រើប្រាស់ទ្បើងវិញ៕

មតិយោបល់