ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យមួយក្រុម ពីបទប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ: ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២៨នាទី នៅចំណុចកាស៊ីណូឡាក់គី ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ បន្ទាប់ពីធ្វើការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត លុះកម្លាំងល្បាតចុះដល់ចំណុចខាងលើ ក៏បានប្រទះឃើញយុវជន ០១ក្រុម កំពុងប្រមូលផ្តុំគ្នា ដើម្បីប្រើប្រាស់គ្រឿងញៀន ឃើញដូចនេះកម្លាំងល្បាតបានចុះធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង បានចំនួន ០៨នាក់ រួមមាន៖
១-ឈ្មោះ ផូ វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គឡបូរី។
២-ឈ្មោះ ព្រេក សារ៉ុម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្លិបកម្សាន្តស្តារស៊ីធី បច្ចុប្បន្នស្នាក់នៅ បណ្តោះអាសន្នក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៣-ឈ្មោះ ណន ចាន់ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
៤-ឈ្មោះ ឃឿន ឌីភព ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
៥-ឈ្មោះ តាំង ណារិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេរ បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
៦-ឈ្មោះ រ៉ា លី ហៅ ប៉ាវហ៊ឺ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
៧-ឈ្មោះ សៅ រ៉េង ហៅ កេន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ៨-ឈ្មោះ ឡាច ប្រុស ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៤កូនថង់ ស្មើ ១.២៦ក្រាម
-ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
-នាឡិកាដៃ ចំនួន ០១គ្រឿង ។

ក្រោយពីការឃាត់ខ្លួន និងសាកសួរចម្លើយ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត៕

មតិយោបល់