ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖


ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖
យោធាអង់គ្លេស ប្រកាសនៅថ្ងៃអាទិត្យ ទី២២ សីហានេះថា មានជនស៊ីវិលអាហ្វហ្កានីស្ថានចំនួន ៧ នាក់បានស្លាប់នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនកកកុញនៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល។ ឧបទ្ទវហេតុនេះកើតឡើងខណៈពេលដែលមនុស្សរាប់ពាន់នាក់ប្រឹងរុលប្រជ្រៀតគ្នាខ្លាំងពេក ដើម្បីតែអាចភៀសខ្លួនចេញពីរបបតាលីបង់។ រយៈពេលមួយសប្តាហ៍ ចាប់តាំងពីដណ្តើមបានអំណាចនៅប្រទេសអាហ្វហ្កានីស្ថានមកវិញ ពួកតាលីបង់បានប្តេជ្ញាថានឹងកែប្រែច្បាប់គ្រប់គ្រងដ៏ឃោរឃៅ និងចាត់វិធានការឆ្ពោះទៅបង្កើតរដ្ឋាភិបាលចម្រុះ។ ក៏ប៉ុន្តែ ប្រជាជនអាហ្វហ្កានីស្ថានដ៏ច្រើនដែលមិនជឿជាក់លើការធានាអះអាងរបស់ពួកតាលីបង់ នៅតែភ័យខ្លាចនិងបន្តព្យាយាមភៀសខ្លួនរហូតបង្កឲ្យមានសោកនាដកម្មនៅឯព្រលានយន្តហោះ។ មានការរត់ជាន់គ្នា ការរងរបួសនៅក្នុងហ្វូងមនុស្សដ៏ច្រើនណែនណាន់តាន់តាប់ដែលរត់ប្រជែងគ្នាដើម្បីបានឡើងយន្តហោះចេញពីអាហ្វហ្កានីស្ថាន។ ដោយសារចំនួនមនុស្សច្រើនពេក កងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តមានការពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ខ្លាំងណាស់។…
បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាបុរសវ័យ៥៧ឆ្នាំម្នាក់បានស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅវេលាម៉ោង ៦និង២៩នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ៖…
កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់និងស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១១នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងលាយស ពាក់ស្លាកលេខ ភ្នំពេញ…
មតិយោបល់