ព័ត៌មានជាតិ

Update៖ ក្មេងស្រីម្នាក់បាត់ខ្លួន ករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង នៅខេត្តរតនគិរី ពេលនេះ រកឃើញសពហើយ

រតនគិរី: សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ២ និង ៣៩នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកដរឆ្លងជំនន់ទឹកភ្លៀង ពេលនេះ ត្រូវបានរកឃើញហើយ។

ជនរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរសិស្ស។

សូមជំរាបថា ក្មេងស្រីរងគ្រោះ បានបាត់ខ្លួន បន្ទាប់ពីលិចទូកដរឆ្លង នៅវេលាម៉ោងប្រហែល ១១ និង ២០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់៕

មតិយោបល់