កូរ៉េៈ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) លោក គីម ជុងអ៊ុន នឹងដឹកនាំការ បាញ់ផ្លោងសាកល្បងគ្រាប់រ៉ុក្កែតមួយ របស់អង្គភាពកាំភ្លើងធំនៃកម្លាំងយុទ្ធសាស្រ្តយោធាឈ្មោះថា Hwasong ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
ការបាញ់សាកល្បងនេះ ត្រូវបានគេធ្វើឡើងនៅក្រោមលក្ខខណ្ឌ នៃការវាយប្រហារទុកមុន នៅកំពង់ផែ និងវាលយន្តហោះនៅកូរ៉េខាងត្បូង ដែលជាកន្លែងបំពាក់ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក។
ការធ្វើតេស្តនេះផងដែរ ត្រូវបានពិនិត្យមើលលក្ខណៈពិសេស ក្នុងប្រតិបត្ដិការឧបករណ៍បំផ្ទុះ នៃក្បាលគ្រាប់នុយក្លេអ៊ែរ នៅលើរ៉ុក្កែតផ្លោង រយៈកម្ពស់ដែលបានកំណត់នៅលើតំបន់គោលដៅ។
លោក គីម បានពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងលទ្ធផលការធ្វើតេស្ត និងការណែនាំដើម្បីធានាបាននូវល្បឿន ព្រមទាំងសុវត្ថិភាព ក្នុងប្រតិបត្ដិការនៃប្រព័ន្ធវាយប្រហារនុយក្លេអ៊ែរ និងការអភិវឌ្ឍរ៉ុក្កែតផ្លោងចម្រុះនេះ។
កាលបរិច្ឆេទ និងទីកន្លែងនៃការធ្វើតេស្តបាញ់ មិនទាន់ត្រូវបានផ្តល់ឲ្យដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅទ្បើយទេ។
គួរបញ្ជាក់ដែរថា ការសាកល្បងបើកដំណើរការបាញ់នេះ បានចាប់ផ្ដើមមកប្រាំមួយថ្ងៃ បន្ទាប់ពីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានយល់ព្រមដាក់ពង្រាយស្ថានីយកម្ពស់ខ្ពស់តំបន់ការពារជាតិ (THAAD) នៅក្នុងតំបន់ Seongju ចម្ងាយ ២៥០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលនៅចុងឆ្នាំនេះ៕
មតិយោបល់