Post News Media ព័ត៌មានជាតិ ព្រលឹងចុងសក់!...

ព្រលឹងចុងសក់! រថយន្តដឹកស៊ីម៉ងត៍ បុកចូលផ្ទះលក់ចាប់ហួយ និងដូរលុយ «ឡាយ ឌី» នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ១០​ និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង បានបុកចូលផ្ទះលក់ចាប់ហួយ និងដូរលុយ ឡាយ ឌី បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះ បានបណ្តាលឲ្យខូចខាតម៉ូតូ និងសម្ភារ:មួយចំនួន ប៉ុន្តែមិនមានមនុស្សរបួសនោះទេ ហើយក្រោយក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា៕