កំពង់ស្ពឺ: បុរសវ័យចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខ លបលួចចូលទៅក្នុងផ្ទះ ហើយចាក់ប្រហារច្រើនកាំបិត ខណៈគាត់កំពុងតែដេក បណ្តាលឲ្យធ្លាយពោះវៀន ស្លាប់ក្នុងថ្លុកឈាម។
បើតាមមន្ត្រីនគរបាល បានប្រាប់ថាហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្បូងបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះដែលឃាតកសម្លាប់នេះមាន ឈ្មោះ ម៉ែន សន អាយុ៧៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ មិនបានដឹងថាមានគ្នាប៉ុន្មាននាក់ នឹងឈ្មោះអ្វីទេ។
នគរបាលបានបញ្ជាក់ថា ជំហានដំបូង គេមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ។ តែគេដឹងថាកន្លងមក ជនរងគ្រោះត្រូវបានគេស្អប់ ដោយសារចេះអំពើអាបធ្មប់។ ទោះបីជាយ៉ាងណា បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនឃាតក។ សាក់សពត្រូវឃាតកចាក់ត្រូវច្រើនកាំបិតចំពោះនឹងខ្លួនបណ្តាលឲ្យធ្លាយពោះវៀនមកក្រៅ។ ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញសតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់