ព្រៃវែងៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២០ វាលាម៉ោង១និង៣០នាទីនៅចំណុចលើផ្លូវលំក្រួសក្រហមមុខផ្ទះឈ្មោះ ហឹម គាន ភេទ ប្រុស អាយុ ៥១ឆ្នាំភូមិព្រែកសណ្តែក ឃុំ ព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានកើតករណីគ្រោះថ្នាក់ចរាចណ៍រថយន្ត បង្កដោយខ្លួនឯង។
អ្នកបើកបរ ឈ្មោះសេង ហង័ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកន្រុក សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានមនុស្សររួមដំណើរ២នាក់ទៀត
១ ឈ្មោះ ប៊ុយ ធី ភេទប្រុស អាយុ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ធី សេងហុង ភេទស្រី អាយុ៦ឆ្នាំ នៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង រថយន្តម៉ាកតាកូម៉ាពីកឹប ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AB 5574។ ពេលបើមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកបង្កានដៃផ្ទះឈ្មោះ ហឹម គាន ខាងលើ បណ្តាលអោយបាក់ចំនួនមួយផ្ទាំង ចំណែករថយន្តបានធ្លាក់ចូលក្នុងរណ្តៅជាយផ្លូវ ក្រលាប់ ផ្ងារជើងឡើងលើ ចំណែកអ្នកបើកបររបួសចិញ្ចើមធ្ងន់ និង២នាក់ ទៀតរួមដំណើរជាមួយ រងរបួសស្រាល បច្ចុប្បន្ននាក់រងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តព្រែវែង ចំណែករថយន្តគឹនៅនឹងកន្លែងកើតហេតុដដែល កំពុងរករថយន្ដមកស្ទួច រីឯម្ចាស់ផ្ទះដាក់ពាក្យបណ្តឹងទាមទារសំណងការខូចខាត៕
មតិយោបល់