តើការឡើងឋានសួគ៌ ឬការរួមភេទនៅពេលព្រឹកផ្តល់អត្ថប្រយោជន៍ដ៍អស្ចារ្យមែន ឬ ? បើយោងតាមអ្នកជំនាញនៃសាកលវិទ្យាល័យ Belfast ប្រទេសអង់គ្លេស បានបង្ហាញថាការរួមភេទនៅពេលព្រឹកអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងធ្វើឲ្យចង្វាក់បេះដូងមានដំណើរការបានល្អ។ ដូច្នេះហើយអ្នកកុំបញ្ឈប់សកម្មភាពនេះអ៊ី គួរតែបន្តដើម្បីទទួលបាននូវសុខភាពល្អ ១១ យ៉ាង។
១. កាត់បន្ថយនូវសម្ពាធឈាម ដែលជាហេតុធ្វើឲ្យលំហូរឈាមរត់បានល្អ។
២. អាចដុត ៣០០ កាឡូរីក្នុងមួយម៉ោង និងកាត់បន្ថយជម្ងឺទឹកនោមផ្អែម។
៣. មិនចាំបាច់មានការព្រួយបារម្ភអំពីរការឈឺក្បាល។
៤. កាត់បន្ថយការឈឺចាប់ ជាពិសេសជម្ងឺសន្លាក់។
៥. រួមភេទដោយប្រើប្រាស់ស្រោមអនាម័យ អាចនាំមកនូវសុភមង្គលកាន់តែច្រើន និងជៀសវាងការទទួលរងពីជម្ងឺធ្លាក់ទឹកចិត្ត។
៦. ធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា។
៧. កើនឡើងនូវអ័រម៉ូនជួយឲ្យសក់ភ្លឺរលោង។
៨. ងាយស្រួលសម្រេចបានដល់ចំណុចកំពូល ខណៈដែលមានការកាត់បន្ថយភាពតានតឹងនៃទំនាក់ទំនងរបស់អ្នក។
៩. ធ្វើឲ្យប្រព័ន្ធភាពស៊ាំប្រសើរឡើង តាមរយៈការផលិតសារធាតុទប់ទល់នឹងជម្ងឺកាន់តែកើនឡើង។
១០. ពេលវេលាសម្រាប់ការប្រយុទ្ធរបស់បុរសបានយូរជាងពេលផ្សេងៗ។
១១. ការរួមភេទនៅពេលព្រឹកជួយលើកទឹកចិត្តដ៏អស្ចារ្យ និងជួយឲ្យអ្នកមានអារម្មណ៍រីករាយពេញមួយថ្ងៃ។
ចំណាំ៖ បន្ទាប់ពីការដេកពេញមួយយប់ដ៏ស្កប់ស្កល់ កម្រិតអ័រម៉ូន Testosterone របស់បុរសកើនឡើងយ៉ាងខ្លាំង វានឹងបង្កើនចំណង់ផ្លូវភេទមានកម្រិតកាន់តែខ្លាំងដែរ។ ប៉ុន្តែបុរសគួរតែត្រួតពិនិត្យសុវត្ថិភាព នៃការរួមភេទនេះដែរ៕
មតិយោបល់