ព័ត៌មានជាតិ

(មានវីដេអូស្តែងៗ)៖ ២វាយ១ ខឹងទាញកាំភ្លើងអាកា មកបាញ់រត់ជាន់ជើងគ្នា!

ភ្នំពេញ: ករណីហិង្សាបង្កដោយបុរស២នាក់ដកខ្សែក្រវ៉ាត់វាយបុរសម្នាក់បណ្តាលឲ្យបែកក្បាលទ្រាំលែងបានរត់ទៅយកកាំភ្លើងអាកាពីមន្រ្តីនគរបាលដែលកំពុងប្រចាំការនៅមុខប៉ុស្តិ៍យាមខាងមុខស្ថានទូតវៀតណាមទៅបាញ់គូជម្លោះ២នាក់តែជាប់សោបាញ់មិនចេញ។

ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមុខស្ថានទូតវៀតណាម ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់ បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងដេញវាយបុរសម្នាក់តាមផ្លូវព្រះមុនីវង្សរហូតបែកក្បាលមិនទាន់ដឹងមូលហេតុ ពេលនោះជនរងគ្រោះបានឈប់ម៉ូតូមុខស្ថានទូតវៀតណាមដើម្បីឲ្យមន្រ្តីនគរបាលយាមនៅមុខស្ថានទូតនោះជួយ តែខាងភាគីបុរស២នាក់នោះនៅតែព្យាយាមវាយមកលើបុរសម្នាក់ដែរជាជនរងគ្រោះនោះ ខាងភាគីជនរងគ្រោះទ្រាំមិនបានក៏រត់មកទាញកាំភ្លើងអាកាពីមន្រ្តីនគរបាលដែរយាមនៅប៉ុស្តិ៍យាមមុខស្ថានទូតវៀតណាមនោះហើយក៏បម្រុងបាញ់គូជម្លោះវិញប៉ុន្តែបុរស២នាក់ដែរជាជនបង្កនោះបានរត់គេចខ្លួនបាត់យ៉ាងលឿន។

ក្រោយពេលកើតហេតុជម្លោះដេញវាយគ្នាខាងលើនេះមិនទាន់ដឹងមូលហេតុនៅឡើយទេហើយជនរងគ្រោះអាចជាអ្នកយាមប្រចាំការនៅប៉ុស្តិ៍ការពារស្ថានទូតវៀតណាមក៏ថាបានពីព្រោះរូបគេបានរត់ទៅមកយកកាំភ្លើងដោយស្រួលៗបែបនេះ៕

មតិយោបល់