ព័ត៌មានជាតិ

មុខសញ្ញាឃាតកម្ម សម្លាប់មនុស្សនៅស្រុកស្អាង ពេលនេះឃាត់ខ្លួនបានហើយ

កណ្តាល: នៅវេលាម៉ោង ១ និង១៥នាទីរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ច ចុះបង្ក្រាបមុខសញ្ញាឃាតកម្ម នៅចំណុចភូមិតាយោ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ងន សុវណ្ណ ភេទប្រុស អាយុប្រហែល៣០
ឆ្នាំ បានរត់គេចខ្លួន មកស្នាក់នៅផ្ទះរបស់ជនសង្ស័យ នៅចំណុចចុងព្រែកភូមិរាំដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១ និង៥៥នាទីរសៀល
ហើយត្រូវបានបញ្ចូនខ្លួនទៅអធិការនគរបាលស្រុកស្អាង ចាត់ការបន្តនិតិវិធី៕

មតិយោបល់