កំពង់ចាមៈ នៅវេលាម៉ោងប្រហែល ៤ និង៤៥នាទីព្រហាមថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដំឡូងមី ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យរងការខូចខាត។
មូលហេតុ៖ រថយន្តខាងលើ បើកបរលឿន មិនបន្ថយល្បឿន នៅត្រង់ចំណុចភូមិសាស្ត្រ ដែលមានផ្លូវកោង ទើបធ្វើឱ្យរថយន្តរេចង្កូតធ្លាក់ផ្លូវក្រឡាប់ចាក់ដំឡូងចោលទាំងអស់តែម្ដង។
ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងស្រុក ព្រៃឈរ ខេត្តកំពង់ចាម៕
មតិយោបល់