ប្រទេសវៀតណាម បានជាប់ចំណាត់ទី២ នៅទូទាំងពិភពលោក បន្ទាប់ពីថៃ ក្នុងការនាំចេញដំឡូងមី និងផលិតដំឡូមី ដែលនៅក្នុងនោះ មានបណ្ដាប្រទេសជាច្រើនដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក Dan Tri ចុះផ្សាយនៅថ្ងៃពុធម្សិលមិញ។
យោងតាមប្រភពខាងលើបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ វៀតណាមទទួលបានប្រាក់ចំណូល ១,១ពាន់លានដុល្លារអាមេរិកពីការនាំចេញដំឡូងមី និងផលិតផលដំឡូងមី ដែលបានកើនឡើង ២៥,៧ភាគរយ បើធៀបនឹងឆ្នាំ ២០១២។
តាមការបញ្ជាក់ ចិនជាប្រទេសដែលនាំចូលដំឡូងមី និងផលិតដំឡូងមីធំជាងគេបំផុតរបស់វៀតណាម ដែលមានប្រមាណ ៨៥,៦ភាគរយនៃនាំការនាំចេញសរុប៕
ប្រភព៖ស៊ិនងហួ
មតិយោបល់