ព័ត៌មានជាតិ

រថយន្តធុនធំ បើកបុកម៉ូតូ បណ្តាលឱ្យស្លាប់ និងរបួសធ្ងន់មនុស្ស ២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។

រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7099 អ្នកបើករថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត បានបុកម៉ូតូពីក្រោយ ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-0554 (មិនពាក់មួកសុវត្ថិភាព
និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ឡុច ស្រីមន ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់ពេលរថយន្តស៊ីរ៉ែន របស់អធិការដ្ឋានក្រុងតាខ្មៅ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) និងអ្នករួមដំណើរ ពីក្រោយឈ្មោះ ឃុន ចាន់ណា ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ (រងរបួសធ្ងន់ ត្រូវបានរថយន្តស៊ីរ៉ែន របស់អធិការក្រុងតាខ្មៅដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យជ័យជំនះ) ម៉ូតូធ្វើដំណើរស្របទិសគ្នា។

ករណីនេះ បណ្ដាលឲ្យខូតខាតស្រាលម៉ូតូ និងរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុ មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី។ មូលហេតុ៖ មកពីអ្នកបើកបរ រថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់