ព័ត៌មានជាតិ

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្ម​វិធី​សិក្សា​ថ្នាក់​ជាតិ​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងក្រសួងអប់រំ បានឲ្យដឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងត្រូវដាក់​បញ្ចូល​ក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ ពីអនុ-មហាវិទ្យាល័យ ដើម្បីបង្កើនការយល់ដឹងកាន់តែទូលំទូលាយដល់សិស្ស​និស្សិត​អំពីសុវត្ថិភាពចរាចរណ៍ និងចូលរួ​មកាត់ បន្ថយអត្រានៃមនុស្សស្លាប់ និងរងរបួសនៅតាមដងផ្លូវ។

រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ បច្ចុប្បន្ននេះមានសិស្សនិស្សិត​ភាគច្រើនមិនទាន់មានការយល់ដឹងអំពីច្បាប់ចរា ចរណ៍នៅឡើយដូច្នេះនៅពេលដែលក្រសួងបានដាក់បញ្ចូលច្បាប់​ចរាចរណ៍ថ្មីនេះ ក្នុងកម្មវិធីសិក្សាវានឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការជំរុញឱ្យ សិស្សនិស្សិតមាន​ការយល់ដឹង និងគោរពច្បាប់ចរាចរណ៍កាន់តែប្រសើរឡើងនោះ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន​ និងកីឡា លោក រស់ សាលីន បានគាំទ្រចំពោះផែនការគ្រោងដាក់បញ្ចូ​ច្បាប់​ចរាចរណ៍ថ្មីនៅក្នុងកម្មវិធីសិក្សាអប់រំថា្នក់ជាតិនេះ ពីព្រោះវាមាន សារៈសំខាន់ក្នុងការជំរុញធ្វើឱ្យសិស្សនិស្សិត​មានការយល់ដឹង និងអាចការពារខ្លួន ពីគ្រោះថ្នាក់ចរាចរ ខណៈពេលធ្វើដំណើរនៅតាមដងផ្លូវនោះ។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា មាន​មនុស្សស្លាប់ ២១៤៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរក្នុងឆ្នាំ ២០១៤៕

Siv channa03_29

មតិយោបល់