ព័ត៌មានជាតិ

ជនជាតិចិន២នាក់ វាយប្លន់ទៅលើជនជាតិខ្មែរម្នាក់រត់រួចតែជាប់វិញ

ត្បូងឃ្មុំៈ ជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដែលបាន ប្រព្រឹត្តកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧ និង២០នាទី នៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំមាន ដោយទី១.ឈ្មោះលីវ ស៊ីង ភេទប្រុសអាយុ១៨ ឆ្នាំ ២.ឈ្មោះឡូវ ជុនសុង ភេទប្រុស អាយុ ១៩ឆ្នាំ បានធ្វើសកម្មភាពទៅលើឈ្មោះខាន់ ចំរើន ភេទប្រុស អាយុ៣២ឆ្នាំជសតិខ្មែរស្នាក់ នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ មុខរបររត់ម៉ូតូកង់បី ដោយកាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃខែឆ្នាំខាងលើ ជនជាតិចិន០២នាក់ បានហៅឈ្មោះខាន់ ចំរើន យកម៉ូតូដឹកជូនពីភ្នំពេញមកចំណុចស្រុកពញាក្រែក ក្នុងតំលៃ ១០៥ ដុល្លា (មួយរយប្រាំដុល្លា) មកដល់ចំណុចកើតហេតុខាងលើ ជនជាតិចិនឈ្មោះលីវ ស៊ីង បានចាប់ក្រៀក.ក ពីក្រោយឈ្មោះ ខាន់ ចំរើន ជាតិខ្មែរ វាយចំនួន៣ដៃ ហើយស្រវាយកទូរស័ព្វពីឈ្មោះខាន់ ចំរើន យកទាំង កាបូបលុយផង ហើយជនជាតិចិនម្នាក់ ទៀតឈ្មោះឡូវ ជុនសុង បានយកកាំបិតមកដេញចាក់ទៅលើឈ្មោះខាន់ ចំរើន តែបានរត់រួច ហើយបានរាយការណ៍សមត្ថកិច្ច។
ក្រោយពីបានទទួលព័ត៌មានរួចភ្លាម:
កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរ បាលស្រុកពញាក្រែក សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ កម្លាំងប៉ុស្តិ៍នគរបាល ការពារព្រំដែន អន្លង់ជ្រៃ វរ៦១៥ ធ្វើការស្រាវ ជ្រាវ បង្ក្រាបឃាត់ខ្លួនជន សង្ស័យជនជាតិចិនចំនួន០២នាក់ ខាងលើ យកមកសួរនាំនៅអធិការដ្ឋានស្រុកពញាក្រែកដើម្បីកសាងសំណុំរឿងតាមនិតិវិធី។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំងពីរនាក់ ខាងលើ ត្រូវបានចៅក្រមស៊ើបសួរសាលាដំ
បូងខេត្តត្បូងឃ្មុំចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ៕

 

មតិយោបល់