ភ្នំពេញៈ អ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ ម្នាក់ ឡើងចង់ខ្សែភ្លើង ឲ្យខ្ពស់ងាយស្រួលកាយដីធ្វើផ្លូវ បែជាផ្ទុះឆ្លងឆក់ ឆេះខ្លោចមួយចំហៀងខ្លួនរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅការដ្ឋានធ្វើផ្លូវ ចំណុចក្លោងទ្វារវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ ស្រៀង ហ៊ុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកគ្រឿងចក្រ អេស្កាវ៉ាទ័រ ស្នាក់នៅការដ្ឋានកន្លែងធ្វើផ្លូវ មានស្រុកកំណើត ភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសធ្ងន់ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាន់លើប៉ែលអេស្តាវ៉ាទ័រ ហើយបានឲ្យ អ្នកបើកបរអេស្កាវ៉ាទ័រមួយគ្រឿងទៀត លើកប៉ែល ដើម្បី ចងលើកខ្សែភ្លើង ហើយពេលដែលលើកនោះ ប៉ែកអេស្កាវ៉ាទ័រ លើកទៅក្បែរ ខ្សែកាបភ្លើងដែលមានកម្លាំងខ្លាំង និងបំពាក់ត្រង់ហ្វ័រ ភ្លើងផងដែរ ទើបបណ្តាលឲ្យឆ្លងផ្ទុះ ជាអណ្តាតភ្លើងឆក់ឆេះជនរងគ្រោះ ខ្លោចមួយចំហៀងខ្លួន រងរបួសធ្ងន់ ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ៕
មតិយោបល់