ព័ត៌មានជាតិ

បន្ទាប់ពីម្ចាស់រថយន្តបានឃើញការផ្សព្វផ្សាយនេះគាត់បានសុំរថយន្តរបស់គាត់វិញហើយ

ភ្នំពេញ: បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយតាមផេក Facebook របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផេក របស់អធិកា រនគរបាលខណ្ឌដង្កោ និងផេកប៉ុស្តិ៏នគរបាលរដ្ឋបាលដង្កោ ម្ចាស់រថយន្តបានឃើញការផ្សព្វផ្សាយនេះ ក៏បានមកដល់ប៉ុស្តិ៏មកសុំរថយន្តរបស់គាត់វិញ មេប៉ុស្តិ៏ដង្កោបានសួរគាត់ថាមូលហេតុអ្វីបានទុករថយន្តចោលដល់ទៅមួយថ្ងៃកន្លះ? គាត់បានប្រាប់ថាដោយផ្ទះគាត់លិចទឹកទើបគាត់ចតទុករថយន្តនៅទីនេះ សមត្ថកិច្ចក៏បានពិនិត្យឯកសារពាក់ព័ន្ធ នឹងបានប្រគល់រថយន្តជូនម្ចាស់គាត់វិញ។

មតិយោបល់