ព័ត៌មានជាតិ

រហ្មទណ្ឌកំរិតស្រាលរាជធានីឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងសំណុំរឿង២ករណី

ភ្នំពេញ: កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១២ និង ២០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវលេខ១៨៦ កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ចំនួន ០២ ករណី និងចាប់យកម៉ូតូជាមធ្យាបាយធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរការតាមនីតិវិធី។

ករណីទី១អំពើលួចមានស្ថានទម្ងន់ទោសឆក់ទូរសព្ទ័ដៃម៉ាកSAMSUNGGALAXYNOTE8ប្រព្រឹត្តនៅចំណុចមុខដីឡូតិ៍ទំនេរទុកចោលផ្ទះលេខ៧២ ផ្លូវលេខ២៤៥ ក្រុម៧ ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០ នាទី និងករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ឆក់ទូរសព្ទ័ដៃម៉ាកIPhone 6Plus ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចគល់ស្ពានអាកាស៧មករា ផ្លូវសហពន្ធ័រុស្សី ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១២ និង ០០ នាទី។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ សៅ លីហួ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស សេរីឆ្នាំ ២០១៩ លេខតួ ៣៤៦៤៨១ លេខម៉ាស៊ីន ៣៤៦៤៨១ ពាក់ស្លាកលេខ ភ្នំពេញ១HD៦១៥៧។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

មតិយោបល់