ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ៣៣០ បើកបុកម៉ូតូហុងដាឌ្រីម បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់

ពោធិ៍សាត់: នៅថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានកណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់មនុស្ស៣នាក់ នៅលើផ្លូវលំ ក្រាលក្រួសក្រហម ស្ថិតនៅភូមិកម្រែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនឈ្មោះ ប៉ាក ចន្ធូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ និងអ្នករួមដំណើរទី១-ឈ្មោះ ផាត ភាព ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ របួសធ្ងន់ និងទី២-ឈ្មោះ ផ្លាន គឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នារបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1H -5984 និងអ្នករួមដំណើរ២នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្ត ម៉ាក ឡិចស៊ីស អ័រអ៊ិច ៣៣០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0881 បុកខណ:កំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ។ ក្រោយកើតហេតុ ជនរងគ្រោះ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ចំណែកម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់