ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ ត្រូវទឹកប្រឡាយហូរគួចធ្លាក់តាមលូចូលទៅដល់សមុទ្

ព្រះសីហនុៈ មន្ត្រីមូលដ្ឋានថ្លែងថា ក្មេងប្រុសម្នាក់ ត្រូវទឹកប្រឡាយហូរគួចធ្លាក់តាមលូចូលទៅដល់សមុទ្រ នៅចំណុចលូទឹកចូលសមុទ្រម្តុំផែររ៉ូយ៉ាល់ វេលាម៉ោង៣កន្លះរសៀលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩នេះ។ បើតាមមន្ត្រីដដែលថ្លែងថា មុនពេលកើតហេតុ ក្មេងរងគ្រោះ និងក្មេងៗមួយក្រុមនាំគ្នា លេងទឹកក្នុងប្រឡាយក្បែរផ្លូវពេលមេឃកំពុងភ្លៀងកាលពីម៉ោងប្រហែលជិត៣រសៀលថ្ងៃដដែលនេះ នៅប្រឡាយទឹកក្នុងភូមិថ្មីសង្កាត់លេខ៣ក្រុងព្រះសីហនុ ដោយសារទឹកហូរខ្លាំង ក្មេងរងគ្រោះក៍ត្រូវទឹកហូរគួចតាមប្រឡាយចម្ងាយជិត១គីឡូកន្លះ រួចធ្លាក់ចូលតាមលូក្រោមផ្លូវទៅទំនប់រលក អណ្តែតនៅចំណុចក្បែរផែររ៉ូយ៉ាល។
ក្រោយកើតហេតុ ដោយមិនទាន់អស់ចិត្ត ខាងក្រុមគ្រួសារបានបញ្ជូនក្មេងនេះទៅរកការសង្គ្រោះនៅមន្ទីរពេទ្យ បើទោះជាក្រុមអ្នកភូមិសន្និដ្ឋានថា ក្មេងប្រុសនេះស្លាប់បាត់ទៅហើយយ៉ាងណាក្តី៕

 

មតិយោបល់