ព័ត៌មានជាតិ

បុរសម្នាក់ទាញដបទឹកមកផឹកដល់ឆ្អែត ទើបដឹងថាជាអាស៊ីដ

រតនគិរីៈ មានករណីបុរសម្នាក់ច្រឡំផឹកទឹកអាស៊ីដ នៅក្នុងដបទឹកសុទ្ធ
​កាលពីវេលាម៉ោង ៦ និង ២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ រចំ ហ្សេក ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិមុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមពិធីផឹកស្រាកាប់ក្របីអ្នកជិតខាង ខណៈត្រឡប់មកដល់ផ្ទះវិញស្រេកទឹក ឃើញដបទឹកសុទ្ធក៏យកមកផឹក ក្រោយពីផឹករួចទើបដឹងថា ក្នុងដបនោះជាទឹកអាស៊ីដសោះ។ភ្លាមៗនោះគ្រួសារបានបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពឃុំញ៉ាងដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅមណ្ឌលសុខភាពស្រុកដើម្បីជួយសង្គ្រោះបន្ត នៅមិនទាន់ដឹងអាការៈនៅឡើយទេ៕

មតិយោបល់