ព្រះសីហនុៈ នៅវេលាម៉ោងប្រហែល ១១និង៣០នាទីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចម្តុំពេទ្យសេតេ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ជនជាតិចិន) មួយកើតឡើង ហើយភ្លាមៗ កម្លាំងល្បាតជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ។
ជនរងគ្រោះឈ្មោះ Qiu XinWang ភេទប្រុស ជនជាតិចិន អាយ៣២ឆ្នាំ មុខរបរ អ្នកដឹកឥវ៉ាន់ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសរបួសត្រង់ដៃសងខាង និងជើង ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក i-Phone 6Plus ពណ៌មាស ។
ជនសង្ស័យទី១.ឈ្មោះ សាវឿន ម៉េងហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង២.ឈ្មោះ ញិញ គង្គារ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ១គ្រឿង ម៉ាក i-Phone 6Plus ពណ៌មាស
-ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1L-8942 ។
ករណីនេះ កំពុងបន្តនិតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕
មតិយោបល់