កំពតៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថៃ្ងសុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំ រកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ព្រឹក លោក ពា សារី អនុប្រធានសាខាកាំកុងត្រូលខេត្តកំពត-កែប បានដឹកនាំមន្ត្រី បានសហការជាមួយមន្ទីរពាណិជ្ជកម្មកំពត-កែប
ពេលព្រឹក ចុះត្រួតពិនិត្យទំនិញ បិតស្ទីកឃ័រ អប់រំសុខភាព និងបានធ្វើតេស្តិ៍ឃីត រកសារធាតុគីមី Borax ដែលដាក់លើបបែលក្រៀម សាច់ឆ្លាម នៅក្នុងផ្សារកំពង់ត្រាច តាមផ្ទះ ដេប៉ូ តាមតូប ខេត្តកំពត។
លទ្ធផលសមត្ថកិច្ច ដកហូតបានបបែលមូលក្រៀម ដែលមានដាក់សារធាតុគីមី Borax ទំងន់ ១២,២kgs ហើយពេលល្ងាច ចុះត្រួតពិនិត្យ បិតស្ទីកឃ័រអប់រំសុខភាព និងធ្វើតេស្តិ៍ ប៉ូលែកំផោន លើប្រេងឆា នៅផ្សារពងទឹក ខេត្តកែប លទ្ធផលដកហូតបានទំនិញមួយចំនួន៕
មតិយោបល់