តាកែវៈ កាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីមនុស្សដើរធ្លាក់ក្នុងរណ្ដៅជីកដីលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ ម៉ែន មោក ភេទប្រុស អាយុ ៨១ឆ្នាំ រស់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
មូលហេតុ៖ មនុស្សចាស់ ចេះតែដើរវង្វេងបាត់ពីផ្ទះជាញឹកញាប់។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់