ព័ត៌មានជាតិ

សូមចូលរួមសោកស្ដាយផង! សត្វទន្សោងដ៏កម្រមួយក្បាល ជាប់អន្ទាក់រហូតដល់ងាប់ក្នុងព្រៃ គ្មានអ្នកដឹង

ឧត្តរមានជ័យៈ កាលពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន ភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង មានករណីប្រទះឃើញសត្វទន្សោងដ៏កម្រមួយក្បាល ដេកងាប់ ដោយសារជាប់អន្ទាក់កណ្តាលព្រៃ ដែលពួកព្រានព្រៃលួចដាក់។

សត្វទន្សោងដែលងាប់នេះ មានទម្ងន់ប្រមាណ៥០០គីឡូក្រាម មានស្នែងធំកោងវែង។

រឿងហេតុ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ មន្ត្រីអភិរក្សប្រចាំការ នៅតំបន់ដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខាវ័ន បានចុះល្បាតក្នុងព្រៃ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់ប្រទះឃើញសត្វទន្សោងដ៏ធំមួយក្បាលខាងលើ ដេកងាប់ ក្នុងស្ថានភាពជាប់អន្ទាក់ នៅគល់ស្នែងទាំង២ ដែលគេលួចដាក់ចាប់សត្វ។

តាមការសន្និដ្ឋានពីក្រុមអភិរក្សសត្វទន្សោងខាងលើ អាចជាប់អន្ទាក់អស់ជាច្រើនថ្ងៃមកហើយ ទើបងាប់ដោយមិនអាចជួយសង្គ្រោះបាន៕

មតិយោបល់