ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចិញ្ចើមផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្តុបទួលស្វាយព្រៃ មានករណីចោរលួចម៉ូតូ ដែលបង្កឡើងដោយជនសង្ស័យ ៤នាក់។
ជនរងគ្រោះឈ្មោះ ឡុច លីណា ព្រះនាម១៨អូ ជានគរបាលប៉ុស្តិ៍ទំនប់ទឹក ។
ជនសង្ស័យបង្រ្កាបបាន៖
១/ឈ្មោះ កង រ៉ូត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរគ្មាន ប្រើប្រាស់សារធាតុញៀន។
២/ឈ្មោះ ឃាង លាប ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិភ្នាស់ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរគ្មាន ប្រើប្រាស់សារធាតុញៀន។
ជនសង្ស័យបង្រ្កាបមិនបាន៖
១/ឈ្មោះ យ៊ីវ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនស្គាល់ មានមាឌធំធាត់ សម្បុរស កម្ពស់ប្រហែល ១.៦៨សង់ទីម៉ែត្រ។
២/ឈ្មោះ មិនស្គាល់ ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ស្នាក់នៅមិនស្គាល់ សម្បុរស្រអែម កម្ពស់ប្រហែល ១.៦៨សង់ទីម៉ែត្រ ។
សម្ភារៈបាត់បង់៖
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1HR-3424 ។
ដំណើររឿង៖ មុនពេលកើតហេតុ ដោយសារម៉ូតូធំដែលធ្លាប់ជិះល្បាតនោះ ខូចម៉ាស៊ីនទើបយកទៅជួសជុល ហើយបានយកផ្ទាល់ខ្លួន ដែលខំប្រឹងបង់រំលោះដោយញើសឈាម ទាំងយប់ទាំងថ្ងៃ ដើម្បីម៉ូតូនេះ តែចុងក្រោយក៏ត្រូវចោរលួចយកទៅបាត់ ខណៈពេលគាត់បានជិះល្បាតការពារសុវត្ថិភាព ជូនពលរដ្ឋក្នុងមូលដ្ឋានអស់ជាច្រើនម៉ោង ហើយក៏ចូលគោលដៅ រួចសម្រាកតម្រង់ចង្កេះ ដោយចតម៉ូតូនៅក្បែរនោះដូចសព្វដង លុះលក់មួយភាំងក៏ត្រូវចោរលួចទៅបាត់តែម្តង។
មតិយោបល់