ព័ត៌មានជាតិ

ទាក់ទង​គ្នា​តាម​អន​ឡាញ​រហូត​ណាត់​ជួប​ដល់​សណ្ឋាគា​ទើប​ដឹង​ថា​ឪពុកក្មេក​នឹង​កូនប្រសា​

​ចិន​៖​តាម​ប្រភព​ព៌ត៌មា​នបរទេស​នានា ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា រឿងរ៉ាវ​មួយ​បាន​កើតមានឡើង​នៅក្នុង​ទីក្រុង Muling ប្រទេស​ចិន រវាង​លោក Wang អាយុ ៥៧ ឆ្នាំ និង​ក្មេង​ស្រី​ម្នាក់​បាន​ទាក់ទង​គ្នា​តាម​អន​ឡាញ​រហូតដល់​ណាត់​ជួប​គ្នា​នៅ​ឯ​សណ្ឋាគារ​ទើប​ដឹង​ថា​ត្រូវជា​ឪពុក​កូន​នឹង​គ្នា​។ រឹតតែ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ​គឺ​កូនប្រុស​របស់​គាត់​គឺ​លោក Wang Da Jun បាន​តាមដាន​ក្មេង​ម្នាក់​នោះ​ដែល​ត្រូវជា​ប្រពន្ធ​របស់​ខ្លួន រហូតដល់​កន្លែង​ណាត់ជួប នៅពេល​ដែល​គាត់​បាន​អាន​ការសន្ទនា​នៅលើ​បណ្តោញ និង​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ផងដែរ​ក្នុងការ​រងចាំ​ការរៀប​អាពាហ៍ពិពាហ៍ ប្រពន្ធ​របស់​គាត់ ជាមួយ​និង​លោក Wang ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​គាត់​ដែរ​។

ប្រពន្ធ​របស់​លោក Da Jun ឈ្មោះ Lili គឺជា​ស្ត្រី​មេផ្ទះ ហើយ​ស្ថិត​នៅក្នុង​ស្ថានភាព​ឯកា នៅពេល​ដែល​ប្តី​របស់​គាត់​ចេញ​ទៅ​បើករថយន្ត​ដឹក​ទំនិញ​បាត់​ពី​ផ្ទះ​ជា​ញឹកញាប់​។ ដូច្នេះ​ហើយ​ដើម្បី​បំបាត់​ភាព​អផ្សុក​នាង​តែងតែ​ជជែក​កំសាន្ត​ជាមួយនឹង​មនុស្ស​ផ្សេងៗ​តាមរយៈ​អន​ឡា​ញ ប៉ុន្តែ​មិនដឹងថា​មនុស្ស​ដែល​នាង​និយាយ​មួយ​នោះ​គឺ​ជា​ឪពុក​របស់​ស្វាមី​នាង​សោះ​។ ការជជែក​គ្នា​នេះ​កាន់តែ​ស្និត​ស្នាល​ទៅៗ ដល់​ថ្នាក់​ផ្ញើរ​រូបភាព​ឲ្យ​គ្នា​មើល​ទៅវិញទៅមក ខណៈ​ដែល​នាង​បាន​ផ្ញើ​រូបភាព​ដ៏​ស្រស់​ស្អាត​ទៅ​ឲ្យ​គាត់​មើល ហើយ​ឪពុកក្មេក​របស់​នាង​ក៏​បាន​ផ្ញើ​រូបភាព​កាលពី​ក្មេង​របស់​គាត់​ទៅ​ឲ្យ​នាង​មើល​វិញ​ផង​ដែរ​។ រឿង​នេះ​បាន​បន្ត​ការយល់ច្រឡំ​រហូតដល់​ថ្នាក់​ណាត់គ្នា​ជួប​នៅក្នុង​សណ្ឋាគារ នៅពេល​ដែល​ដឹង​ការពិត​នាង​បាន​ចាកចេញ​ពី​ប្តី​នាង​ដែល​បង្ហាញ​ខ្លួន​នៅ​ទៅ​នោះ​ដែរ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​នូវ​អ្វី​ដែល​បាន​កើត​ឡើង​រហូត​ដល់​ថ្នាក់​លែងលះ​។ លទ្ធផល​ឪពុកក្មេក​បាន​រៀបការ​ជាមួយ​នឹង​កូនប្រសារ​នៅផ្ទះ របស់​កូនប្រុស​ខ្លួន​ទៅ​វិញ​៕​
Online
រូបតំណាង​

មតិយោបល់