តាកែវៈ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីរាជការ ចូលរួមសម្អាតបរិស្ថាន ក្នុងក្រុងដូនកែវ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ និង លោក កង អាណាន់ អភិបាលក្រុងដូនកែវ ព្រមទាំងមន្រ្តីរាជការនៅសាលាក្រុងទាំងអស់។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ចំពោះការរៀបចំបណ្ដាញផ្លូវ សម្រាប់ឲ្យរថយន្តរបស់ក្រុមហ៊ុនជីបម៉ុងគ្រុប ធ្វើការលាងសម្អាតក្នុងរយៈពេល ៣សប្ដាហ៍ គឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ដែលមានប្រវែងសរុប ៣០.៤៨០ម៉ែត្រ ដោយក្នុងនោះរួមមានផ្លូវ នៅក្នុងក្រុងដូនកែវ មានប្រវែង ១៩.០០០ម៉ែត្រ និងផ្លូវជាតិ និងផ្លូវខេត្ត តាមទីប្រជុំជនផ្សេងៗ មានប្រវែង ១១.៤៨០ម៉ែត្រ៕
មតិយោបល់