ព័ត៌មានជាតិ

Liverpool ត្រៀមកញ្ចប់លុយបំបែកកំណត់ត្រា ៩០លានផោនទិញ កីឡាករម្នាក់ពីអាល្លឺម៉ង់

បរទេស៖មកដល់ពេលនេះក្លឹបមិនតិចនោះទេដែលកំពុងតាមចង់បានកីឡាករ Jude Bellingham ដែលក្នងនោះមានទាំងក្លឹបហង្សក្រហម Liverpool ក្លឹបតោខៀវ Chelseaក្លឹបបិសាចក្រហម Man UTD និងក្លឹបមេឃខៀវ Man City ផងដែរ។

ហង្សក្រហម Liverpool ក្រៅតែពីចង់ចាយលុយទិញយកកីឡាករមិត្តរួមក្លឹប Dortmund កីឡាករ Erling Haaland ហើយនោះខ្លួនក៏បានពិចារណាថាវានឹងក្លាយទៅជាការបើកផ្លូវឲ្យក្លឹបអាចចរចាទិញកីឡាករ Bellingham រូបនេះផងដែរ។

គួរឲ្យដឹងដែរថាក្លឹប Liverpool នឹងហ៊ានចំណាយជាទឹកប្រាក់រហូតទៅដល់៩០លានផោនដើម្បីអាចទិញយកកីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងរូបនហេនិងក៏ជាតម្លៃខ្លួនបំបែកកំណត់ត្រារបស់ក្លឹបផងដែរ៕

 

មតិយោបល់