រតនគិរីៈ ក្រោយទទួលបានព័ត៌មានតាមទូរស័ព្ទភ្លាមថា មានករណីរំលោភសេពសន្ថវៈ (បានសម្រេច) ពីឈ្មោះ បៃ សារិប ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឡាំប៉ាត់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ត្រូវជាពូរបស់ជនរងគ្រោះបានរាយការណ៍ថាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២នាទី នៅចំណុចលើផ្ទះជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ឆ យ ត ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។
ជនសង្ស័យឈ្មោះ ផាត ផង់ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ អ្នកទាំងពីរស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នអធិការបានចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវតាមនីតិវិធីរួចមកឃើញថា ពិតជាមានករណីរំលោភសេពសន្ថវៈពិតប្រាកដមែន
ជនសង្ស័យត្រូវបាននាំមកកាន់អធិការ ដើម្បីធ្វើការសាកសួរ និងបំពេញបែបបទតាមនីតិវិធី បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
មតិយោបល់