ផ្ទះ ព័ត៌មានជាតិ ស្លាប់ម្នាក់ក...

ស្លាប់ម្នាក់ក្នុងហេតុការណ៍ ម៉ូតូបុករថយន្ត នៅស្រុករលាប្អៀរ

0

កំពង់ឆ្នាំង: នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ចំណុចដីទំនេរមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយកែវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BL-8203 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានធ្វើដំណើរពីលិចទៅកើត ដល់ចំណុចខាងលើ បានបុករថយន្ត ១គ្រឿងម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1207 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរច្រាសទិសគ្នា។

ករណីនេះ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូ៕

មតិយោបល់