បន្ទាយមានជ័យៈ ក្នុងនាមរដ្ឋបាលក្រុងសិរីសោភ័ណ សូមជម្រុញដល់បងប្អូនអាណាព្យាបាលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះកូនចៅតូចៗ កុំមានការធ្វេសប្រហែស ចំពោះការបណ្តែតបណ្តោយឲ្យកូនលេងទឹកស្រះ បឹង ត្រពាំង ស្ទឹង អូរ ថ្វីត្បិតតែយើងមិនទាន់មានទឹកគ្រប់គ្រាន់ក៏ពិតមែន ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ។
ដោយក្នុងនោះនៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ មានករណីក្មេងប្រុសស្រីបានលង់ទឹកស្លាប់២នាក់យ៉ាងអាណោចអាធ័ម នៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខណៈដែលឪពុកម្តាយកំពុងតែរវល់ឡើងគេហដ្ឋានថ្មី។
ក្នុងនាមថ្នាក់ដឹកនាំក្រុងពិតជាចូលរួមសោកស្តាយ និងចូលរួមរំលែកទុកដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់កូនជាទីស្រលាញ់ ។
ដូច្នេះអាណាព្យាបាលគ្រប់រូប ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនៗ ក្រែងកើតមានករណីជាយថាហេតុណាមួយ ដូចករណីខាងលើ ៕
មតិយោបល់