ព័ត៌មានជាតិ

ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបន្ទាន់ នៅប៉ុស្តិ៍ភ្លើងP20 ដោយសារមានអគ្គិភ័យឆាបឆេះ

កំពង់ចាមៈ យោងតាមផេកអគ្គិសនីកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់ អគ្គិសនីកំពង់ចាម សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបន្ទាន់ នៅប៉ុស្តិ៍ភ្លើងP20 ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មូលហេតុដោយសារភ្លើងឆេះឃ្លាំងឈើ ធ្វើឲ្យឆេះដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

 

មតិយោបល់