មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ១៥រោជ ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាវេលាម៉ោង២៣និង៥០នាទីយប់ក្រោយពីបានទទួលព័ត៌មានពីកម្លាំងប្រជាការពារភូមិរួចមក លោកវរសេនីយ៍ឯកកាន់ពេញអធិការនគរបាលក្រុងសែនមនោរម្យបានចាត់អោយលោកវរសេនីយ៍ឯកចេងម៉ាប់អធិការរងទទួលការងារព្រហ្មទណ្ឌបានចុះទៅដល់ផ្ទះជនរងគ្រោះនៅកន្លែងកើតហេតុស្ថិតត្រង់ចំណុចត្រាំពុត ជិតដល់ក្រុមហ៊ុនចំការកៅស៊ូភូមិឡៅ ស្ថិតនៅក្នុងសង្កាន់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមដំណើររឿង៖ មុនមានករណីអំពើហិង្សា បានកើតឡើងគឺជនសង្ស័យបានផឹកស្រាស្រវឹង ក៏កើតជាខឹងនឹងជនរងគ្រោះជំពាក់លុយចំនួន ៣០០០០០រៀ(សាមសិបម៉ឺនរៀល)…
មតិយោបល់