ព័ត៌មានជាតិ

រថយន្តដឹកទឹកភេសជ្ជៈ អូអ៊ិឈិ ក្រឡាប់ផ្ងាជើង នៅឃុំត្រពាំងរូង

កោះកុង: នៅវេលាម៉ោង ៣និង៣០ នាទីល្ងាច ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែតលេខ ៩៤-៩៥ ស្ថិតក្នុង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្ករឡើង ដោយរថយន្ត ក្រឡាប់ ដោយ ខ្លួនឯង ក្នុង ទិស ដៅ ពី ភ្នំពេញ មក កោះកុង ។

រថយន្ត Hyundai ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E.3905 របស់ក្រុមហ៊ុន អូអ៊ិឈិ បើកបរដោយឈ្មោះ ស៊ី សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួស ស្រាល និងអ្នករួមដំណើរ ២ នាក់ គ្មានរបួស។

មូលហេតុ ៖ បើកបរក្នុងស្ថានភាពល្បឿនលឿន ត្រង់ចំនុចផ្លូវកោង ជាន់ហ្រាំ្វងបណ្តាលឲ្យក្រឡាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ៕

 

មតិយោបល់