ព័ត៌មានជាតិ

ផឹកស៊ីស្រវឹងខឹងប្រពន្ធស្តីឲ្យ ក៏យកដែកកេះដុតម៉ូតូចោល

កណ្ដាល: ករណីធ្វើឲ្យខូចខាតដោយចេតនាកើតហេតុនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី ចំណុចផ្ទះជនសង្ស័យភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ង៉ូយ មឿន ភេទស្រី អាយុ ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (ម្ដាយក្មេកជនសង្ស័យ) ។
ជនសង្ស័យឈ្មោះ ឈឿន តាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាកគុបមូលសេ៩០ពណ៌ស្លែ(ចាស់)ពាក់ផ្លាកលេខ ត១៩៥០ ក.ច១
-ដែកកេះពណ៌ក្រហមចំនួន១ ។

សភាពនៃរឿងហេតុ៖ កន្លងមកជនសង្ស័យ ធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារជាច្រើន លើកច្រើនសារ វាយប្រពន្ធបង្កឲ្យ មានរបួសស្នាម និងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះចាន ឆ្នាំងពាងទឹក ធុងទឹកកក ម៉ូតូបែកខ្ទេចខ្ទី ។លុះដល់ថ្ងៃកើតហេតុជនសង្ស័យ បានអង្គុយផឹកស្រាម្នាក់ឯង នៅលើគ្រែក្រោមផ្ទះអស់កន្លះលីត្រហើយហូបបាយ ពេលនោះប្រពន្ធបានស្តីបន្ទោសឲ្យបន្តិចបន្តួចរឿងបិទទ្វារផ្ទះ និងឲ្យម៉ូតូគេខ្ចី ជនសង្ស័យ មានចិត្តខឹងបានទៅយកដែកកេះ បង្ហូរសាំងដុតម៉ូតូបណ្តាលឲ្យឆេះ នៅពេលនោះឈ្មោះ រ៉ុម រ៉ូ ជាប្អូនថ្លៃបានយកទឹកចាក់ពន្លត់ ។ បន្ទាប់មកជនសង្ស័យ បានឡើងទៅលើផ្ទះជេរបញ្ចោរប្រពន្ធ និងម្តាយក្មេករហូតដល់ម៉ោង ២២និង០០នាទីទើបឈប់ ។
ព្រឹកឡើងវេលាម៉ោង ០៧និង០០នាទី១៣ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ ង៉ូយ មឿន បានមកបឹ្តងសមត្ថកិច្ចប៉ុស្តិ៍សំបួរមាស ក្រោយពីបានទទួលពាក្យបណ្តឹង រួចមកកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដែកកេះដុតម៉ូតូ បណ្ដាលឲ្យឆេះខូចខាតដោយចេតនាប្រាកដមែន។ ករណីនេះមន្ត្រី ជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាល កំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់