Post News Media ព័ត៌មានជាតិ ជនជាតិឥស្លាមត...

ជនជាតិឥស្លាមត្រូវរថយន្តលុចស៊ីសបុកពីក្រោយ បណ្ដាលឲ្យសា្លប់ភ្លាមៗ

កំពត: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៣កំពត-វាលរិញ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨-១៧៩ ស្ថិតក្នុងត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងម៉ូតូដែលមានទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់។

រថយន្តបង្កម៉ាក លុចស៊ីស ពណ៌ស្ករ បានបុកពីក្រោយម៉ូតូជនរងគ្រោះម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី០១៨ ពាក់ស្លាកលេខកំពត 1L-7072 បើកបរដោយឈ្មោះ ហាប់ ហឹង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុ ចំពោះសពត្រូវបានប្រគល់ជូមសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកតៃកុងរថយន្តរត់បាតស្រមោល៕