ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីចាប់ហ្វ្រាំងហើយដួលចូលម៉ូតូ​

ព្រៃវែង: នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចភូមិស្វាយទោល ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង លើផ្លូវលំ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ។

ម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-6111 បើកដោយឈ្មោះ ខាង ម៉េង ភេទប្រុស អាយុ ៦៦ឆ្នាំ មានទីលំនៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ដោយជនរងគ្រោះបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានចាប់ហ្វាំងដួលចូលម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1B-7342 បើកបរបញ្ច្រាស់ទិសគ្នា ដោយជនមិនស្គាល់ឈ្មោះ បានរត់គេចបាត់ក្រោយកើតហេតុ។

បច្ចុប្បន្នសាកសពសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍ជៃកំពក រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់