ភ្នំពេញៈ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រត្តិការទេសចរណ៍ ជាមួយទេសចរណ៍ជនជាតិចិន Chairman Of China National Tourism Administration(CITM )។
អនុស្សារណៈនេះបានផ្តោតលើការជំរុញកិច្ចសហការផ្នែកសាធារណៈ និងផ្នែកឯកជនដើម្បីធ្វើការផ្សព្វផ្សាយរួមគ្នា ជំរុញអ្នកវិនិយោគក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់១ផ្លូវ១ជំរុញទេសចរទៅវិញទៅមកនៃប្រទេសទាំងពីរចិន កម្ពុជានិងប្រទេសទី៣ឱ្យទៅទស្សនាចិននិងកម្ពុជា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរបទពិសោធន៍ផ្នែកគ្រប់គ្រង និងអភិបាលកិច្ចល្អនិងជំរុញការហោះហើរត្រង់ពីចិនមកកម្ពជាឲ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ពិពណ៌ CITM បានប្រារព្ឋឡើងជារៀងរាល់ឆ្នាំដោយឆ្លាស់វេនគ្នា ជាមួយទីក្រុងគុនមីង(ខេត្តយូណាន់) ។ ឆ្នាំនេះ CITM នៅទីក្រុងសៀងហៃ មានការចូលរួមពីស្ថាប័ន និងក្រុមហ៊ុនទេសចរណ៍ ជាតិអន្តរជាតិចំនួន ១,០៦៨ ស្តង់ឞកពី៦៨ប្រទេស។ សម្រាប់កម្ពុជាបានចូលរួមជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏បាននាំក្រុមសិល្បៈនៃក្រសួងវប្បធម៌វិចិត្រសិល្បៈ និងក្រុមហ៊ុនអាកាសចរណ៍ ទេសចរណ៍ចំនួន១៦ទៅចូលរួមផងដែរ៕
មតិយោបល់