ព័ត៌មានជាតិ

មុខសញ្ញាជួញដូរសត្វពស់ម្នាក់ ត្រូវសមត្ថកិ្ចចឃាត់ខ្លួន នៅស្រុកកោះធំ

កណ្តាល: កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ១១០ ភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ សមត្ថកិច្ច បានធ្វើការឃាត់រថយន្តមួយគ្រឿង ដែលដឹកជញ្ជូនផលនេសាទ ដោយគ្មានច្បាប់អនុញ្ញាត។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ប្រាក់ ម៉ៅភេទ ប្រុសអាយុ ៣៤ ឆ្នាំ ជាអ្នកបើករថយន្ត មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន)។

វត្ថុតាងដកហូតរួមមាន៖
-រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុងពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z- 3490
-សត្វអន្ទុងរស់ចំនួន១១ ធុង ស្មើនឹង ៦០០ kg
-សត្វពស់ព្រលិតរស់ចំនួន ០២ធុងស្មើនឹង៩០kg
សរុបចំនួន ១៣ធុងស្មើនឹង៦៩០kg

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកោះធំ ដើម្បីអនុវត្តនីតិវិធី៕

មតិយោបល់