សៀមរាបៈ ជនបរទេសចំនួន ០២នាក់ បានរងរបួសធ្ងន់ ក្នុងករណីអគ្គិភ័យ ដែលឆេះកន្លែងបញ្ចូលហ្គាស ០១កន្លែង ស្ថិតនៅក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា នាវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ អគ្គិភ័យដែលឆេះកន្លែងបញ្ចូលហ្គាសនេះ ធ្វើឲ្យជនបរទេស ០២នាក់ រងរបួសធ្ងន់មាន ១-ឈ្មោះ ALEXANDER ABIGAIL FRANCIS ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិ អាមេរិក មុខរបរ គ្រូបង្រៀននៅសាលា IQ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ រាជធានីភ្នំពេញ និង២-ឈ្មោះ ELEFTHERIOU ZOE OLIVIA ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរ គ្រូបង្រៀននៅសាលា IQ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប៕
ព័ត៌មានជាតិ
មតិយោបល់