ភ្នំពេញៈ នៅវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ទារិកាអាយុប្រហែលជាង ២ខែ ត្រូវបានគេប្រទះឃើញក្បែររោងកុន ហែម ជាតិ ស្ថិតតាមបណ្ដោយផ្លូវ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីបុរសម្នាក់ឈ្មោះ គួច ចុងស៊ីញ ភេទប្រុស អាយុ ៥៨ឆ្នាំ ស្នាក់នៅផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បាន ឮថាមានគេប្រទះឃើញទារិកាតូចមួយដែល ម្តាយដាច់ចិត្តយកមកប្លុងទុកចោល នៅក្បែរអតីតរោងកុនហែមជាតិនោះ គាត់ក៏បានមកមើលឃើញរុំនិង សារ៉ុងរួចយកមកប្លុងទុកចោល រួចដើរចេញទៅបាត់ ភ្លាមៗនោះដែរគាត់ក៏បាន សម្រេចចិត្តទទួយកទារិកាអភ័ព្វនោះមកចិញ្ចឹម ដោយមានការដឹងឮពីអាជ្ញាធរ មានសមត្ថកិច្ចនិងប្រជាពលរដ្ឋក្បែរខាងផងដែរ និងមានសប្បុរសជនមានចិត្តអាណិត អាសូរដល់ទារិកាអភ័ព្វនោះ ពួកគេក៏បានជួយជាថវិកាផ្ទាល់ខ្លួនម្នាក់បន្តិចបន្តួច ដើម្បីទិញទឹកដោះគោសម្រាប់ក្មេងបានបៅខ្លះដែរគ្រាន់ជាការជួយសម្រាលបានខ្លះៗ។
ករណីនេះ មានអ្នកខ្លះនិយាយថា ទារិការដែលត្រូវម្តាយយកមកប្លុងទុកចោលនោះគឺជា ស្រ្តីវ័យក្មេងយកជនជាតិរហូតមានកូនពរពោះរហូតបង្កើតមក ហើយមិនមានការ ទទួលខុសត្រូវទើបសម្រេចយកកូនមកប្លុងទុកចោលយ៉ាងដូច្នេះ។
ក្រោយមកដោយសុខភាពក្មេងខ្សោយផងនោះ សមត្ថកិច្ចបានប្រគល់ឲ្យបុរសវ័យចំណាស់ ខាងលើយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕
មតិយោបល់