ព័ត៌មានជាតិ

Update៖ បុរសជាងប៉ះកង់ម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២២និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចមុខផ្ទះលក់ចាប់ហួយ ជា ពន្លឺ លើផ្លូវជាតិលេខ០២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0247 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាចំពីមុខ បណ្ដាលឲ្យបោកដួលស្លាប់តែម្ដង ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ស្វាយរៀង 1F-1790 បើកបរដោយឈ្មោះ ប៉ែន តុលា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងប៉ះកង់ មានទីលំនៅភូមិពភ្លា ឃុំសង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុ៖ មកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។

បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់