ភ្នំពេញៈ ដើម្បីឲ្យដំណើរការនៃការដោះស្រាយ លើបញ្ហារំដោះជំនន់ទឹកភ្លៀងចេញពីក្រុងឲ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយដីភក់ នៃប្រឡាយបឹងត្របែក ចាប់ពីផ្លូវលេខ៤៨៨ ដល់ស្ថានីយ៍បូមទឹកបឹងត្របែក។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ មន្ទីរសាធារណការរាជធានី បានកាយដីភក់នៃប្រឡាយបឹងត្របែក ចាប់ពីផ្លូវលេខ៤៨៨ដល់ស្ថានីយ៍បូមទឹកបឹងត្របែក។
គួរបញ្ជាក់ថា អាងស្តុកទឹកបឹងត្របែកមានទំហំ២៦ហិកតា ពេលនេះត្រូវបានគេរំលោភនៅសល់ មិនដល់១០ហិកតាផង ដោយប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់ និងសាងសង់លំនៅដ្ឋានមានមិនតិចជាង៥០០គ្រួសារឡើយ ដោយហេតុនេះហើយទើបអាជ្ញាធររាជធានីតែងតែមានវិធានការទប់ស្កាត់ ការពារបឹងនេះ រួមនិងការស្តារជាបន្តបន្ទាប់ផងដែរ សំដៅធ្វើយ៉ាងណារំដោះទឹកបានលឿនចេញពីក្រុងភ្នំពេញ៕
មតិយោបល់