ភ្នំពេញៈ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរ ក៏ដូចជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បាននិងកំពុងលាបគំនូសចរាចរនៅចំណុចផ្លូវស្តុបថ្មី ប្រសព្វរវាងវិថីហាណូយ និងផ្លូវវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ដោយបានគោលការណ៍ពីសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ មន្ទីរបានលាបគំនូសចរាចរនៅចំណុចផ្លូវស្តុបថ្មី ប្រសព្វរវាងវិថីហាណូយ និងផ្លូវវត្តសំរោងអណ្តែត៕
មតិយោបល់