ព័ត៌មានជាតិ

Samsung Galaxy Ace ផ្ទុះ​ឆេះ តែ​មិន​បង្ក​គ្រោះថ្នាក់​

​វា​មិនមែន​ជា​រឿង​ថ្មី​នោះទេ សម្រាប់​រឿង​ស្មា​ត​ហ្វូន​ផ្ទុះ​ឆេះ​ខណៈពេល​កំពុង​ប្រើ ឬ​ទុក​នៅ​ក្បែរ​កន្លែងដេក​នោះ​។
​យោង​តាម​សារព័ត៌មាន CBC News បានឲ្យដឹងថា ស្មា​ត​ហ្វូន Samsung Galaxy Ace របស់​និស្សិត​នៃ​សកល​វិទ្យាល័យ Ontario University បាន​ផ្ទុះ​ឆេះ​ឡើង នៅ​ពេល​គាត់​ដាក់​នៅ​ក្បែរ​ក្បាល​ដំណេក​។​
​ហេតុការណ៍​នោះ​បាន​កើតឡើង​តាំងពី​ខែ​តុលា ប៉ុន្តែ​ពុំ​ត្រូវបាន​ទម្លាយ​ចេញ​នោះ​ទេ ទើបតែ​ថ្មីៗ​នេះ ត្រូវបាន​បើក​ទម្លាយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ដូច​ខាងលើ​នេះ បាន​កើតឡើង​ច្រើន​ដង​រួម​មក​ហើយ ហើយ​មូលហេតុ​ចម្បង​ត្រូវបាន​អ្នកជំនាញ​បញ្ជាក់ថា មក​ពី​ប្រើប្រាស់​ថ្ម ឬ​ឧបករណ៍​សាក​ថ្ម​ក្លែងក្លាយ​៕​
Samsung Galaxy Ace

មតិយោបល់