ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Miley Cyrus ឡើងផ្ទះ កូនប្រុស អា​ណុល សង្ស័យ​បង្កាត់ភ្លើង​ស្នេហ៍​

​តារាចម្រៀង Miley Cyrus ត្រូវបាន​គេ​ប្រមាញ់​រូប​បាន ឡើង​ទៅ​កាន់​គេហដ្ឋាន​តារា​សម្តែង​វ័យក្មេង Patrick Schwarzenegger ដែល​ត្រូវជា​កូន​តារា​សាច់ដុំ និង​ជា​អតីត​ចៅហ្វាយក្រុង រដ្ឋ​កាលីហ្វ័​រញ៉ា អា​ណុល ។​

​កាលពី​ថ្ងៃ​ទី ៣១ ខែ តុលា កន្លងទៅ តារាចម្រៀង​សិច​ស៊ី Miley Cyrus បាន​ឡើងផ្ទះ តារា​សម្តែង Patrick Schwarzenegger តែម្នាក់ឯង ពោល​គឺ ១ ទល់នឹង ១ ក្នុង​ផ្ទះល្វែង​ដ៏​ធំ នា​ទីក្រុង​ឡូអេ​ន​ជើ​ឡេស ។ ប្រភព​បានឲ្យដឹងថា នាង​បាន​ឡើង​ទៅកាន់​ផ្ទះ​តារា​សម្តែង​ខាងលើ ជាច្រើន​ម៉ោង ទំនង​ជា​បង្កាត់ភ្លើង​ស្នេហ៍ ដ៏​ក្តៅ​រោល​រាល ហើយ​មួយសន្ទុះ​ក្រោយ គេ​ឃើញ​អ្នក​ទាំង​ពីរ​ដឹក​ដៃ​គ្នា​ចេញ ។​

​វា​មិនមែន​ជា​រឿង​ចម្លែក​អ្វី​ណាស់ណា​ដែរ កាលពី ៣ ឆ្នាំ​កន្លង​ទៅ នាង Selena Gomez ជា​តារា​មាន​ស្នេហា​មិន​សមប្រកប ក៏​បាន​ណែនាំ​ឲ្យ អ្នក​ទាំង​ពីរ ទាក់ទង​គ្នា​ផងដែរ ក្នុងន័យ​ស្នេហា ។ ទន្ទឹម​ជាមួយនឹង​គ្នា កាលពី​ឆ្នាំ ២០១១ Patrick បាន​ធ្វើ​បទ​សំភាស ជាមួយនឹង​ទស្សនា​វ​ដ្តី Details ដោយ​និយាយ​មិន​ស្ទាក់ស្ទើរ​ឡើយ​ថា នាង Miley ធ្លាប់​ជា​តារា​ក្នុង​ដួងចិត្ត​ខ្លួន ដោយ​តែងតែ​រក្សា​នាង​ក្នុង​កែវភ្នែក​ជានិច្ច ។​
​បញ្ជាក់​ផង​ដែរ​ថា Patrick Schwarzenegger គឺជា​កូន​ប្រុស តារា​សាច់ដុំ រឿង Terminator លោក Arnold Schwarzenegger ដោយ​លោក​ជា​តារា​សម្តែង និង​ជា​តារា​ម៉ូ​ដែល ៕

Miley (1)
Miley (2)

មតិយោបល់